ដោយសារមិនមាននរណាម្នាក់បានដឹងនោះទេថា ភពផែនដីរបស់យើងបានចាប់កំណើតនៅថ្ងៃណា ខែណា ហើយនឹងឆ្នាំណានោះទេ។ ដោយសារតែមូលនេះទើបធ្វើឲ្យក្រុមអ្នកវិទ្យសាស្រ្តបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសិក្សា ថាតើភពផែនដីយើងមានអាយុកាលប៉ុន្មាន។ អ្នកវិទ្យាសាស្រ្តសិក្សាទៅលើអាយុកាលរបស់ភពផែនដីយើងដោយការពឹងផ្អែកទៅលើភពដែលនៅក្នុងប្រព័ន្ធព្រះអាទិត្យ សិក្សាទៅលើដុំថ្មដែលនៅក្នុងលំហ ហើយនឹងអាចម៍ផ្កាយមួយចំនួនទៀត។ ហើយលទ្ធផលដែលគេទទួលបាននោះគឺ ភពផែនដីរបស់យើងមានអាយុកាលរហូតដល់ទៅ 4.54 ពាន់លានឆ្នាំ ដែលរួមបញ្ចូលទាំងភាពលម្អៀងរហូតដល់ទៅ ៥០ លានឆ្នាំថែមទៀតផង។
ប្រែសម្រួលពី SPACE