Powered by Blogger.

អ្នកដឹងទេថា Internet Explorer មាន​ចំនុចខ្សោយ​ដែលអាចអោយ Hacker ជ្រៀតជ្រែកចូលទៅគ្រប់គ្រង Computer របស់អ្នកបាន?

by Unknown  |  in Technology at  8:21 PM



ក្រុមហ៊ុន Microsoft បាន​បញ្ជាក់ពីចំនុចខ្សោយមួយយ៉ាងធ្ងន់ធ្ងរ (Zero Day Vulnerability) ដែលមាននៅក្នុង Internet Explorer Browser ដែលចាប់ផ្ដើមពី IE ជំនាន់ទី៦ ហើយក៏មាននៅក្នុង IE ជំនាន់ទី១១ ផងដែរ ។

ការផ្ដល់​ការប្រឹក្សាផ្នែកសន្ដិសុខលេខ 2963983 (CVE-2014-1776) ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រុមហ៊ុន Microsoft កាលពីថ្ងៃម្សិលមិញ​ដែលត្រូវបានប្រើប្រាស់ដើម្បីសកម្មភាពក្នុងពេល​ឥឡូវនេះ គឺ​ប៉ះពាល់​ដល់ IE9, IE10 និង IE11 ។

នៅក្នុង blogspot របស់ក្រុមហ៊ុន FiireEye បាន​ឲ្យដឹងថា​អ្នក​វាយប្រហារ​ធ្វើការជ្រៀតចូល​តាម​រយៈ web page មានបង្កប់មេរោគដែលមានគោលដៅទៅកាន់អ្នកប្រើប្រាស់ Internet Explorer ដែលវាយប្រហារអាច​ធ្វើការ​ដំណើរកាតកូដពីចម្ងាយនៅក្នុង Browser ក្នុងគោលបំណងដើម្បីទាញយក​នូវសិទ្ធិ​ឲ្យស្មើនឹង​អ្នក​កំពុង​ប្រើប្រាស់កុំព្យុទ័រនោះ ។

តើអ្នកគួរតែធ្វើដូចម្ដេច​ក្នុងពេលនេះ ?

ក្រុមហ៊ុន Microsoft កំពុង​ធ្វើការដើម្បីចេញនូវ Security patch សម្រាប់ Internet Explorer ដែលអាច​ត្រូវបាន​បញ្ចេញនៅក្នុងការធ្វើបច្ចុប្បន្នលើក្រោយ​ (អាចថ្ងៃទី ១៣ខែឧសភា) ប៉ុន្ដែក្នុងពេលនេះ​អ្នកអាច​ធ្វើតាមចំនុចមួយចំនួនដូចខាងក្រោមៈ



Proudly Powered by Blogger.