ជាធម្មតាទេដែលអ្នកមាន Smartphone ប្រើ តែងយកទូរសព្ទតាមខ្លួនហើយទុកនៅកន្លែងខុសៗគ្នា តែដឹងអីថា បុរសជាប៉ូលិសប្រស៊ីលម្នាក់ជួបហេតុការណ៍ដ៏អាក្រក់ត្រូវបានបាច់នឹងកាំភ្លើង តែមិនស្លាប់ដោយសារបានទូរសព្ទ Lumia 520 ដែលខ្លួនដាក់តាមហោប៉ៅខោរង១គ្រាប់ជំនួសខ្លួន។
យោងរបាយការណ៍ពីសារព័ត៌មានរបស់ប្រេស៊ីល globo.com ឱ្យដឹងពីហេតុការណ៍បាញ់បោះនេះថា បានកើតឡើងអំឡុងពេលដែលប៉ូលិសប្រចាំទីក្រុង Sao Paulo ធ្វើដំណើរទៅលេងផ្ទះ។ ក្រោយចប់ម៉ោងការងារប៉ូលិសបានទៅសួរសុខទុក្ខអ្នកផ្ទះ ស្រាប់តែទៅដល់ជួបហេតុការណ៍ចោរប្លន់ប្រដាប់អាវុធ ដោយឃើញក្រុមចោរកំពុងចាប់អ្នកផ្ទះធ្វើជាចំណាប់ខ្មាំង លុះពេលឃើញលោកទៅដល់ក៏បានបាច់តម្រង់មួយគ្រាប់។
តែសំណាងមិនត្រូវគាត់ លុះគ្រាប់ទី២ ក៏បាញ់ត្រូវកំប៉េះគូទ។ ដោយជីវិតថ្លៃ ជួបមហាសំណាង ព្រោះតែទូរសព្ទ Lumia 520 ដែលលោកដាក់តាមខ្លួនក្នុងហោប៉ៅ ក្លាយជាអ្នកមានគុណជួយរងគ្រាប់ជំនួសលោក ធ្វើឱ្យលោកគ្មានរងរបួសឡើយ។ ក្រោយមកក្រុមចោរក៏មិនបានចាប់អារម្មណ៍អ្វីឡើយ រួចគិតតែស្វែងរករបស់របរមានតម្លៃ ទូរសព្ទ នាឡិកា គ្រឿងអលង្ការ និងប្រាក់៕